Sinopsis
Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS
Episodios
-
#121 Picking up a prescription (Med) - សិក្សាភាសាអង់គ្លេសភាគទី121៖ការទៅយកថ្នាំតាមវេជ្ជបញ្ជា
31/10/2026 Duración: 10minLearn English useful for picking up prescription medicine. Practise phrases for filling a prescription, asking how to take medicine, understanding the instructions on a medicine label, and checking possible side effects and interactions with other medicines. - សិក្សាភាសាអង់គ្លេសដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ស្តីពីការទទួលថ្នាំតាមវេជ្ជបញ្ជា ការយល់ដឹងអំពីសេចក្តីណែនាំនៅលើស្លាកថ្នាំ និងការពិនិត្យមើលលើផលប៉ះពាល់ដែលអាចកើតមាន ឬប្រតិកម្មជាមួយថ្នាំដទៃទៀត។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.
-
ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់
28/10/2026 Duración: 02minប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមេដឹកនាំអង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជា នាឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨។ អ្នកជាប់ឃុំជាង ១០០នាក់នោះ ជាសកម្មជននយោបាយ សកម្មជនសង្គមស៊ីវិល និងបរិស្ថាន ដោយត្រូវបានគេអះអាងថា ជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំងនៅកម្ពុជា ដោយសារការប្រើសិទ្ធិបញ្ចេញមតិ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦
28/10/2026 Duración: 13minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** វិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចនៃការយកចិត្តទុកដាក់ក្នុងវិស័យឌីជីថល» របស់រដ្ឋាភិបាលសហព័ន្ធ។ *** របាយការណ៍ថ្មីមួយអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីក្នុងការប្រមូលទិន្នន័យស្តីពីការរើសអើងពូជសាសន៍។ *** អាថ៌កំបាំងជុំវិញទីតាំងរបស់ លោក Flavio Bolsonaro បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជុំទីពីរនៅប្រទេសប្រេស៊ីល។
-
កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ និងដោយឯកតោភាគីនៅតាមព្រំដែន
28/10/2026 Duración: 04minក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគី ហើយងាកមកដោះស្រាយបញ្ហាព្រំដែន តាមយន្តការ JBC កិច្ចព្រមព្រៀង ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែន មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
-
អាកាសយានដ្ឋានថ្មីបំផុតរបស់ប្រទេសអូស្ត្រាលី នៅតំបន់ភាគខាងលិចក្រុងស៊ីដនីបើកដំណើរការហើយ
27/10/2026 Duración: 10minអាកាសយានដ្ឋានថ្មីដ៏ធំដំបូងគេរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ បានបើកដំណើរការជាផ្លូវការហើយ។ ជើងហោះហើរដឹកអ្នកដំណើរដំបូងគេបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Western Sydney ឆ្ពោះទៅកាន់តំបន់ Gold Coast ដែលនេះជាការចាប់ផ្តើមនៃសម័យកាលថ្មីមួយ ដែលមន្ត្រីអាកាសយានដ្ឋានបានលើកឡើងថា នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច និងអ្នកធ្វើដំណើរ។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងលទ្ធភាពនៃការទទួលបានតម្លៃសំបុត្រយន្តហោះដែលថោកជាងមុនផងដែរ។#sbsaudiopodcast
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦
27/10/2026 Duración: 04min** ប៉ូលិសកំពុងស៊ើបអង្កេតលើករណីបុរសម្នាក់ដែលបានលង់ទឹកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋគ្វីនស្លេន។ ** របាយការណ៍ស្តីពីការគំរាមកំហែង៖ មានអង្គភាពរដ្ឋាភិបាលកាន់តែច្រើនបានក្លាយជាគោលដៅនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ** កិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងព្យាយាមទប់ស្កាត់កុំឱ្យមានជម្លោះបន្ថែមទៀតនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។#sbsaudiopodcast
-
How people shape change, and why your voice matters | How Australia Works - របៀបដែលមនុស្សចូលរួមផ្លាស់ប្តូរ និងមូលហេតុដែលសំឡេងរបស់អ្នកមានសារៈសំខាន់ | How Australia Works
26/10/2026 Duración: 07minCan a small group change a local council decision? When Julie learns her community library may close, she joins other residents in a campaign to save it. Her story explores how you can take part in Australian democracy by signing petitions, attending community meetings, contacting councillors and voting. - តើក្រុមតូចមួយអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ក្រុមប្រឹក្សាមូលដ្ឋានបានដែរឬទេ? នៅពេលដែល Julie ដឹងថាបណ្ណាល័យក្នុងសហគមន៍របស់នាងអាចនឹងត្រូវបិទទ្វារ នាងបានចូលរួមជាមួយអ្នកស្រុកដទៃទៀតក្នុងយុទ្ធនាការមួយ ដើម្បីការពារបណ្ណាល័យនោះ។ រឿងរ៉ាវរបស់នាងបង្ហាញពីរបៀបដែលអ្នកអាចចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសអូស្ត្រាលី តាមរយៈការចុះហត្ថលេខាលើញត្តិ ការចូលរួមក្នុងកិច្ចប្រជុំសហគមន៍ ការទាក់ទងទៅកាន់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន និងការបោះឆ្នោត។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Work
-
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦
23/10/2026 Duración: 04min** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
-
Breast screening: What to expect and why it matters - ការពិនិត្យសុខភាពសុដន់៖ អ្វីដែលត្រូវរំពឹងទុក និងហេតុអ្វីបានជាចាំបាច់ត្រូវធ្វើ
23/10/2026 Duración: 14minRegular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃើញជំងឺមហារីកសុដន់បានទាន់ពេលវេលា មុនពេលដែលអ្នកអាចកត់សម្គាល់ឃើញសញ្ញា ឬរោគសញ្ញាណាមួយ។ ការពិនិត្យនេះគឺឥតគិតថ្លៃសម្រាប់ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬអ្នកដែលមានហានិភ័យកើតជំងឺមហារីកសុដន់។ វាចំណាយពេលប្រហែល ២០ នាទី រៀងរាល់ពីរឆ្នាំម្តង ហើយវាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សាសុខភាពរបស់យើង។ នៅក្នុងរបាយការណ៍នេះ សូមស្វែងយល់អំពីមូលហេតុដែលការពិនិត្យសុខភាពសុដន់ជាប្រចាំមានសារៈសំខាន់ អ្វីខ្លះនឹងកើតឡើងក្នុងអំឡុងពេលណាត់ជួបពិនិត្យ និងការគាំទ្រអ្វីខ្លះដែលមានសម្រាប់អ្នក ប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់លាស់ ឬព្រួយបារម្ភ។
-
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦
23/10/2026 Duración: 11minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។
-
ជនជាតិខ្មែរ២នាក់ ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងឆបោកអនឡាញ ត្រូវបានចាប់ខ្លួន
23/10/2026 Duración: 02minជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។
-
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សុំពេលពីមហាជន ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងព្រំដែនជាមួយថៃ
23/10/2026 Duración: 04minតបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។
-
ការកើនឡើងនៃការគម្រាមកំហែងមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី
22/10/2026 Duración: 09minអាជ្ញាធរ និងភ្នាក់ងារសន្តិសុខកំពុងព្រមានថា រ៉ាឌីកាល់និយមកំពុងកើនឡើង និងកាន់តែងាយកើតមាននៅក្នុងប្រទេសអូស្រ្តាលី។ ការព្រមានទាំងនេះបានលេចឡើងនៅក្នុងកិច្ចស៊ើបអង្កេតមួយរបស់សភា ដែលពិនិត្យមើលអំពីលក្ខណៈ និងកត្តាជំរុញឱ្យមាននិន្នាការមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី ដោយអាជ្ញាធរបានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃរបាយការណ៍ពាក់ព័ន្ធនឹងខ្លឹមសារគាំទ្រអំពើភេរវកម្មនៅលើអ៊ីនធឺណិត។ ដូច្នេះ តើបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរលក្ខណៈនៃគ្រោះថ្នាក់នេះយ៉ាងដូចម្តេច? ហើយតើអាចធ្វើអ្វីបានខ្លះ ដើម្បីទប់ស្កាត់និន្នាការជ្រុលនិយមនៅលើអនឡាញ មុនពេលដែលវាវិវត្តទៅជាអំពើហិង្សានោះ?
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦
22/10/2026 Duración: 05min*** ហេតុផលដែលគាំទ្រដល់ការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា កាន់តែមានទម្ងន់ខ្លាំងឡើង។ *** សមាជិកសភា លោកស្រី Helen Haines ត្រូវការពេលយូរដើម្បីជាសះស្បើយឡើងវិញបន្ទាប់ពីបាត់បង់ជើងទាំងពីរនៅក្នុងហេតុការណ៍វាយប្រហារដោយរថយន្ត។ *** ASIO ថា អំពើហិង្សានយោបាយកំពុងកើតឡើងកាន់តែញឹកញាប់ ប៉ុន្តែមិនមានកត្តាតែមួយដែលជំរុញមូលវិវដ្តនិយមនោះទេ។#sbsaudiopodcast
-
កម្ពុជា-ហ្វីលីពីន បន្តកិច្ចសហប្រតិបត្តិការកងទ័ពឱ្យកាន់តែស៊ីជម្រៅ
21/10/2026 Duración: 03minកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយបានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦
21/10/2026 Duración: 12minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារសមាជិកសភា លោកស្រី Helen Haines ត្រូវឡើងតុលាការ។ ** ការរៀបរាប់បន្ថែមពីសាក្សីនៅកន្លែងកើតហេតុដែលបានបង្ហាញភាពក្លាហាន និងពីអ្នកដែលបានចូលជួយអន្តរាគមន៍ដំបូង។ ** ស្នងការសុវត្ថិភាពអេឡិចត្រូនិក-eSafety លើកឡើងពីការព្រួយបារម្ភអំពី Generative A-I ។#sbsaudiopodcast
-
កម្ពុជាស្នើបង្កើត Hotline ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា-ថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា
21/10/2026 Duración: 06minបន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ ក្រោមយន្តការ UNCLOS រវាងកម្ពុជា និងថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសថា កម្ពុជា ស្នើសុំឱ្យមានការដំឡើងកម្រិតការទូត និងបង្កើតឱ្យមាន Hot line ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាណាមួយ ដែលកើតមានឡើង ជាពិសេសនៅអំឡុងនៃដំណើរការដោះស្រាយតាមយន្តការ UNCLOS។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦
20/10/2026 Duración: 04min*** ការផ្ទុះកំហឹងជុំវិញករណីចោទប្រកាន់ពីការវាយប្រហារលើសមាជិកសភាសហព័ន្ធ លោកស្រី Helen Haines។ ***រដ្ឋាភិបាលបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការពារជាតិសម្ងាត់មួយ។ *** ការដាក់ចេញនូវបម្រាមគោចរនៅផ្នែកខ្លះក្នុងប្រទេសបារាំង ក្រោយពីមានអំពើហិង្សាក្នុងអំឡុងចុងសប្តាហ៍។#sbsaudiopodcast
-
របៀបផ្លាស់ប្តូរច្បាប់ និងមូលហេតុដែលវាត្រូវការពេលវេលា | How Australia Works
19/10/2026 Duración: 08minតើច្បាប់នៅប្រទេសអូស្ត្រាលីមានការផ្លាស់ប្តូរដោយរបៀបណា? តាមរយៈយុទ្ធនាការរបស់លោក Rodney Croome ដើម្បីសិទ្ធិមនុស្ស និងសមភាពអាពាហ៍ពិពាហ៍ សូមសិក្សាពីរបៀបដែលរឿងរ៉ាវផ្ទាល់ខ្លួន សកម្មភាពរបស់សហគមន៍ ប្រព័ន្ធតុលាការនិងសភា អាចជួយផ្លាស់ប្តូរច្បាប់បាន ព្រមទាំងមូលហេតុដែលដំណើរការនេះអាចត្រូវចំណាយពេលវេលាយូរ។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.
-
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦
16/10/2026 Duración: 04min*** ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនៅអូស្ត្រាលី វិលត្រឡប់ទៅរកកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រោយវិបត្តិកូវីដ។ *** អត្រាអ្នកអត់ការងារធ្វើនៅអូស្ត្រាលី បានកើនឡើងដល់ ៤,៧ ភាគរយ ដោយមានការបាត់បង់ការងារចំនួន ៣៩ ០០០ កន្លែងនៅក្នុងខែកញ្ញា។ *** ពលរដ្ឋអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់រយៈពេល ៩៤៥ ថ្ងៃ។